ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់អ្នកធ្វើដំណើរេ ចាប់ពីមៅង៨យប់ ដល់ម៉ោង៥ ព្រឹកត្រូវមានលិខិតបញ្ជាក់ និងត្រូវពាក់កាតជាប់ខ្លួនចាប់ពីយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះតទៅ ។
កាលលើកឡើងនេះធ្វើឡើ់ង មួយយថ្ងៃក្រោយ រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីវិធានការ រដ្ឋបាល ដើម្បី ទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺ កូវីដ-១៩ ហើយសាលារាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើម អនុវត្ត អនុក្រឹត្យនេះ មុនគេ។
សេចក្តី សម្រេច របស់ សាលាក្រុង បញ្ជាក់ថា ត្រូវបាន ដាក់ចេញវិធានការ រដ្ឋបាល បណ្តោះអាសន្ន ដើម្បី ទប់ស្កាត់ ការឆ្លងរាលដាល ជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ រយៈពេល២សប្តាហ៍ ចាប់ពី ថ្ងៃទី០១ ខែមេសានេះ រហូតដល់ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គហ្វេេសប៊ុក ឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់ថា ចំពោះអ្នកបំពានបម្រាមគោចរនេះ នឹងត្រូវឃាត់យាន្តយន្ត យកមករក្សាទុក ហេីយត្រូវឲ្យធ្វេីចត្តាឡីស័ក នៅផ្ទះ រយ:ពេល១៤ថ្ងៃ បេីមិនអនុវត្តតាម នោះសមត្ថកិច្ចនឹងចាត់វិធានការណ៍ តាមច្បាប់ ៕