ភ្នំពេញ៖ ក្រុមការងារសង្កាត់ស្ទឹងមានជ័យទី១ បានសហការជាមួយក្រុមគ្រូពេទ្យនៃ មន្ទីរពេទ្យបង្អែក ច្បារអំពៅ នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ បានចុះយក អ្នកជម្ងឺកូវីដ១៩ ចំនួន៣នាក់ ពាក់ព័ន្ធជាមួយឈ្មោះរិន សារុំ អាយុ ៤៣ឆ្នាំ (វិជ្ជមានកូវីដ១៩) នៅចំណុចបន្ទប់ជួល ក្រុមទី៣ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ។
ប្រភពព័ត៌មានបានអោយដឹងថា ការចុះយកអ្នកជំងឺនេះក្រោយពីយកសំណាកទៅពិនិត្យកាលពីព្រឹកម្សិលមិញ ហើយល្ងាចនេះ ចេញទទួលវិជ្ជមានកូវីដ១៩
បច្ចុប្បន្នគ្រូពេទ្យនាំយកទៅ ព្យាបាល នៅមន្ទីរពេទ្យ ហ្លួងម៉ែ ។ សមាជិកក្នុងគ្រួសារ នៅសល់ចំនួន៣នាក់ ស្រី២នាក់ កំពុងធ្វើចត្តាឡីស័ក នៅក្នុងផ្ទះ។
ទីតាំងនេះត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ហ៑ុំព័ទ្ធបណ្តោះអាសន្ន។
ក្នុងនាមអាជ្ញាធរនៅតែបន្តផ្សព្វផ្សាយនូវ វិធានការ របស់ ក្រសួងសុខាភិបាល និង វិធានការ ៣ការពារ ៣កុំ របស់ រាជរដ្ឋាភិបាល ៕