ភ្នំពេញ៖ លំនៅឋានមួយកន្លែង នៅក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានចាក់សោទ្វារ បន្ទាប់ពីរកឃើញវិជ្ជមានកូវីដ១៩ មួយគ្រួសារ ។
យោងតាមហ្វេសប៊ុកសាលាសង្កាត់ស្ទឹងមានជ័យ នៅមុននេះបន្តិចបានឲ្យដឹងថា រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ នៅវេលាម៉ោង ២៣:០០នាទី នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅចំណុចផ្ទះគ្មានលេខ ក្រុមទី៦ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការជាមួយក្រុមគ្រូពេទ្យបង្អែកច្បារអំពៅ បានចុះយកអ្នកវិជ្ជមានកូវីដ១៩ ចំនួន ៤នាក់ ។ ក្រោយពីបានយកសំណាកលើកទី២ ពាក់ព័ន្ធជាមួយ ស្រ៑ាង វីឆេង អាយុ ៣៤ឆ្នាំ (វិជ្ជមាន) ស្រ៑ាង ស្រ៑ន អាយុ ៥៨ឆ្នាំ (វិជ្ជមាន) ។ បច្ចុប្បន្នគ្រូពេទ្យបានបញ្ជូនអ្នកជម្ងឺ ទៅកាន់មន្ទីរពេទ្យ ហ្លួងម៉ែ។
ក្នុងនាមអាជ្ញាធរនៅតែបន្តផ្សព្វផ្សាយនូវ វិធានការរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល ៕