ភ្នំពេញ៖ ស្ត្រីម្នាក់ឈ្លោះប្រកែកគ្នាជាមួយប្តី បានរត់មកលោតសម្លាប់ខ្លួន ពីលើស្ពានស្ទឹងមានជ័យ តែមិនបានសម្រេច ត្រូវរងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង ១០យប់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ លើស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
ស្ត្រីរងគ្រោះមានឈ្មោះ លីនដា អាយុជាង២០ឆ្នាំ ធ្វើការរោងចក្រ ស្នាក់នៅបន្ទប់ជួលខាងក្រោយក្លិបសុធី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងស្ត្រីម្នាក់នេះបានដើរយំ តាមបណ្តោយផ្លូវ២១៧ មកដល់ចំណុចលើស្ពាន ស្រាប់តែឡើងបង្កាន់ដៃស្ពាន។ ឃើញដូច្នោះក៏មានអ្នករត់ទៅចាប់ដៃ បានម្ខាងតែមិនជាប់បណ្ដាល ឱ្យស្ត្រីនោះលោតទម្លាក់ខ្លួនមកក្រោម តែមិនស្លាប់បណ្ដាលឱ្យរបួសធ្ងន់។
ក្រោយកើតហេតុបុរសជាប្តី បានមកដល់ហើយបានប្រាប់ថា មុននេះរូបគាត់ជាប្តីបានឈ្លោះប្រកែកគ្នា តែមិននឹកស្មានថាប្រពន្ធ មកលោតលើស្ពានប៉ងសម្លាប់ខ្លួនបែបនេះទេ ៕



