ភ្នំពេញ៖ នៅទីបំផុត សំណុំរឿងឃាតករ អារ ក សម្លាប់ស្រ្តីមេម៉ាយកួនបី នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងបំបែក បានសម្រេច ឈានដល់រឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី ២៩ ខែមីនាឆ្នាំ ២០២១ ។
សូមរំលឹកថា ឃាតករអារកសម្លាប់ស្ត្រី មេម៉ាយបន្សល់ទុកកូន ៣នាក់ឲ្យកំព្រា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៥ ខែមករាឆ្នាំ២០២១។
លោកវរសេនីយ៍ឯក ឌុច ចំរើន នាយការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹង នៅព្រឹកថ្ងៃទី៣០ ខែមីនា នេះថា ក្រោយពេលកើតហេតុ នៃអំពើឃាតកម្ម នៅភូមិស្រែអ៊ុក ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបណ្ដាលឱ្យស្ត្រីមេម៉ាយឈ្មោះ អឿន សារ៉េន ហៅណេន អាយុ 33 ឆ្នាំ មេម៉ាយកូន៣ បាទស្លាប់នៅលើផ្ទះដោយឃាតករ មិនស្គាល់មុខបានអារកសម្លាប់ ហើយលោកក៏បានទទួលបទបញ្ជាពីលោកស្នងការ លោកស្នងការរង និងមានដីកាតាមចាប់ខ្លួនផង ទើបសម្រេចចាប់ខ្លួនបានជនដៃ ដល់ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២១ ខណៈដែលជនសង្ស័យ សំងំដេកនៅផ្ទះសំណាក់មួយកន្លែង ក្នុងភូមិទួលក្រឡាញ់ ជនដៃដល់ មានឈ្មោះ ម៉ី ម៉ាប់ អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្រែអុក ឃុំតាំងក្រសាំងស្រុកទឹកផុស ។
លោកបានបញ្ជាក់ថា តាមការពិតរវាងជនដៃដល់ និងជនរងគ្រោះ គឺជាប្ដីប្រពន្ធលួចលាក់នឹងគ្នា ចំណែកកូនតូចអាយុ១ខួបគឺ ជាកូនរបស់ឈ្មោះម៉ី ម៉ាប់ហ្នឹងឯង ។
លោកវរសេនីយ៍ឯក ឌុច ចំរើនបានរម្លឹករឿងរ៉ាវថា កាលពីថ្ងៃទី ២២ ខែមករាឆ្នាំ ២០២១ ឈ្មោះ អឿន សារ៉េនហៅណេន ជាជនរងគ្រោះ បានយកកូនតូចទៅជួបឈ្មោះ ម៉ី ម៉ាប់ ដែលជាប្ដីលួចលាក់ នៅភូមិទឹកជុំ ឃុំក្បាលទឹក ស្រុកទឹកផុស ខណៈដែលឈ្មោះម៉ី ម៉ាប់ ដែលប្ដីលួចលាក់ ទៅធ្វើការនៅផ្ទះ បងប្អូននៅទីនោះ ។ពេលទៅដល់ឈ្មោះ អឿនសារ៉េន បានរករឿងឈ្លោះ ជាមួយឈ្មោះម៉ី ម៉ាប់ ព្រមទាំងយកទូរសព្ទដៃ វាយក្បាលឈ្មោះ ម៉ី ម៉ាប់ បណ្ដាលឱ្យបែកទូរសព្ទតិចទៀតផង ។ ក្រោយមកនៅយប់ ថ្ងៃដដែលឈ្មោះ ម៉ី ម៉ាប់ បានត្រឡប់មកផ្ទះ និងមានការលួងលោម សម្របសម្រួល ត្រូវរ៉ូវគ្នាវិញ លុះ
ដល់យប់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ២០២១ ឈ្មោះម៉ី ម៉ាប់ ដែលជាជនដៃដល់បាន ត្រឡប់ពីហូបការគេ នៅភូមិចោងម៉ោង វិញ ចូលដល់ផ្ទះឈ្មោះ អឿន សារ៉េន បានរករឿងឈ្លោះជេរ ប្រមាថ ហើយក៏បានឈ្លោះគ្នា រហូតដល់រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ឈ្មោះ ម៉ី ម៉ាប់ បានឆុងទឹកដោះគោ ឲ្យកូនតូចអាយុ ១ខួប ផឹក ហើយបានពោលពាក្យថា (បៅទៅកូន ប៉ាឃើញមុខកូនតែថ្ងៃនេះទេ ព្រោះម៉ាក់កូនរកប្រុសថ្មីហើយ )ឮដូចឆ្នោះ ជនរងគ្រោះក៏បានធាក់ ឈ្មោះ ម៉ី ម៉ាប់ មួយជើងចំថ្គៀម ដួលផ្ងាកក្រោយ បណ្ដាលឲ្យឈ្មោះ ម៉ី ម៉ាប់ ខឹងស្ទុះទាញកាំបិត ចិតត្នោត ពីកៀនជញ្ជាំង មកសង្កត់ពីលើអាករសម្លាប់តែម្តង ។
នៅចំពោះមុខសមត្ថកិច្ច បុរសឈ្មោះ ម៉ី ម៉ាប់ ដែលជាជនដៃដល់ បានសារភាពថា ក្រោយពេលកើតហេតុខ្លួនបានស្ទុះ រត់យកសម្លៀកបំពាក់ ជិះម៉ូតូរត់បានប្រហែលជាង ១ គីឡូម៉ែត្រ ទើបស្លៀកពាក់ស្រួលបួល ហើយបន្ត គេចខ្លួនជិះទៅរាជធានីភ្នំពេញដេកនៅ ផ្ទះសំណាក់ មួយយប់ក្រោយមកទៀត ដើរទៅដេកនៅផ្ទះសំណាក់ ខេត្តកំពង់ចាម និងតាមបណ្ដាស្រុកនានា ដែលបានរត់គេចខ្លួន ដោយគ្មានទិសដៅ លុះដល់ថ្ងៃទី ២៨ ខែមីនា ខ្លួនក៏មក ខេត្តកំពង់ឆ្នាំង ដេកនៅផ្ទះសំណាក់ នៅភូមិទួលក្រឡាញ់១យប់ លុះព្រឹកឡើង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បានតែម្ដង រូបគេពិតជាបានអារកសម្លាប់ស្ត្រីរងគ្រោះ ពិតប្រាកដមែន ។
បច្ចុប្បន្ននេះសមត្ថកិច្ច បានធ្វើការសាកសួរនិងកសាងសំណុំ រឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ៕