បន្ទាន់! អ្នកធ្លាប់ទៅទិញថ្នាំនៅឱសថស្ថាន  «ឆាតវិមាន» សូមទៅតេស្តកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅទិញឱសថស្ថាន  ឆាតវិមាន ស្ថិតនៅផ្ទះលេខ ៣៩៣Eo, ក្រុម១២, មហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក នៅថ្ងៃទី ២៤ និង ២៥ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បញ្ជាក់លើហ្វេសប៊ុក នៅរសៀលថ្ងៃទី៣០ មីនានេះថា មូលហេតុ មូលហេតុ៖ អ្នកវិជ្ជមានកូវីដ១៩ បានទៅទីតាំងខាងលើ ។

សម្រាប់កន្លែងធ្វើតេស្តមាននៅ​វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹង​ត្របែក​, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕