វ៉ៃខ្នោះបុរសម្នាក់ ដែលប្រើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ជេរប្រមាថថ្នាក់ដឹកនាំ

0

ភ្នំពេញ៖ ក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជន ជាពិសេសបងប្អូននិយមប្រើប្រាស់​ បណ្តាញសង្គមជ្រាបថា នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកឈ្មោះ បូ រី បង្ហោះរូបភាពសម្តេចតេជោ នាយកដ្ឋមន្ត្រី នៃ​ព្រះ​រាជាណាចក្រកម្ពុជា និងបានសរសេរខ្លឹម​សារ ភ្ជាប់នៅលើរូបភាពផង ដោយបានជេរ​ប្រ​មាថមាក់ងាយយ៉ាងធ្ងន់ធ្ងរ ចំពោះសម្តេចដែលជាថ្នាក់ដឹកនាំប្រទេស។

ពិនិត្យឃើញភ្លាមលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានស្នើសុំការអនុញ្ញាតពីឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ ដំបង ដើម្បីអនុវត្ត ។ ដោយបានការអនុញ្ញាត ពីឯកឧត្តមព្រះរាជអាជ្ញា នៅរសៀលថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ លោកវរសេនីយ៍័ឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការងារនគរបាលព្រ ហ្មទ័ណ្ឌ រួមជាមួយលោកឧត្តមសេនីយ៍ត្រី មៀន ឡាយ ស្នងការរងទទួលផែនការងារសន្តិសុខ បានរួមគ្នាជាមួយក្រុមការងារប្រតិកម្មរហ័សនៃ ស្នងការដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក ដែលមានលោកវរសេនីយ៍ទោ ហេង បារំា ង ជាអធិការ ធ្វើការស្រាវជ្រាវជាបន្ទាន់ រហូត ឈានទៅកំណត់និងរកឃើញម្ចាស់គណនីហ្វេសប៊ុកឈ្មោះ បូ រី និងត្រូវបាននាំខ្លួនមកកាន់អធិការដ្ឋាន នគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ ។

ម្ចាស់គណនីហ្វេសប៊ុកខាងលើ មានឈ្មោះពិតគឺ ហួន បូរី ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅ ភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

នៅចំពោះមុខសមត្ថកិច្ចគាត់បានសារភាពថា រូបគាត់ពិតជាបាន ប្រើប្រាស់រូបភាពនិងសរសេរ ខ្លឹមសារប្រមាថមាក់ងាយចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រាកដមែននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ហើយក្រោយការសរសេរ បង្ហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក៏ត្រូវបានសមត្ថកិច្ចស្វែងរកគាត់ឃើញ និងនាំខ្លួនមកសាកសួរ។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងរៀបចំសំ ណុំរឿងបញ្ជូនបុរសជាម្ចាស់ គណនីហ្វេសប៊ុកខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ ៕