ស្ត្រីចំណាស់ម្នាក់ ជាអ្នកលក់ដូរនៅផ្សាចាស់ ដេកស្លាប់ដោយសារ…

0

ភ្នំពេញ៖ ស្ត្រីអ្នកលក់ដូរម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងផ្សារចាស់ដែលស្ថិតនៅ ផ្លូវលេខ១៥ ក្នុងភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១។

សពជនរងគ្រោះឈ្មោះ សុខ ផា ហៅយាយម៉ាប់ អាយុ៥៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ២២E1Z ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

បើតាមបុរសម្នាក់ ដែលជាក្មួយសពបាននិយាយឲ្យដឹងថា កាលពីថ្ងៃទី២៨ មីនា រូបគេបានចេញពីផ្ទះមកផ្សារចាស់ ដើម្បីជួយរៀបចំអីវ៉ាន់អ៊ំស្រី (សព) ។ លុះពេលមកដល់កន្លែងលក់ ស្រាប់តែឃើញជនរងគ្រោះដេក នៅលើគ្រែលក់សាច់គោ ក៏ចូលទៅដាស់គាត់ឱ្យងើបទើបថា ដឹងអ៊ំស្រីបានស្លាប់បាត់ទៅហើយ ។ កន្លងមកសពជនរងគ្រោះ គាត់មានជំងឺលើសឈាមនិងទឹកនោមប្រៃ ប្រចាំកាយ ។

កម្លាំងសមត្ថកិច្ចជំនាញ បានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ រួចបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង អាចបណ្ដាលមកពីជំងឺលើសឈាម និងទឹកនោមប្រៃ ៕