ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អេីលមួយ បានកើតឡើងបន្ទាប់ពីបុរសម្នាក់ ពេលវិលត្រឡប់ មកពីធ្វើការងារវិញ រុញបង្អួចហៅប្រពន្ធ ឲ្យបេីកទ្វារស្រាប់តែ ឃើញប្រពន្ធរបស់ខ្លួនកំពុងដេកឱប ជាមួយសង្សារទៅវិញ បង្កឲ្យផ្អើលឆោឡោ ប្តឹង សមត្ថកិច្ចចុះទៅធ្វើអន្តរាគមន៍កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅផ្ទះជួល ផ្លូវលំ ក្រុម៥ ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ភាគីខាងប្តី ឈ្មោះ ឯម ចុច អាយុ២២ឆ្នាំ មុខរបរកម្មករកាប់គោ មានស្រុកកំណើតនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូខេត្តកំពត ។ ចំណែកភាគីខាងប្រពន្ធឈ្មោះ នាក់ ស្រីទូច អាយុ២១ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានស្រុកកំណើតនៅស្រុកឈូកខេត្តកំពត ។ ទាំង២នាក់ប្តីប្រពន្ធ ស្នាក់នៅបន្ទប់ជួលចំណុចកើតហេតុ ។ ដោយឡែក ភាគីខាងប្រុសថ្មី គ្រាន់តែដឹងថាមានអាយុ៣១ឆ្នាំ ជាបុគ្គលិកលក់ដីឡូត៍ ។
តាមសម្តីភាគីខាងប្តី បានឲ្យដឹងថា គាត់រៀបការជាមួយប្រពន្ធរូបនេះ ជាង៣ឆ្នាំមកហើយ មានកូនស្រីម្នាក់ជាចំណងស្នេហ៍ ហើយជាទូទៅគាត់ងើបពីម៉ោង១រំលងអធ្រាត្រទៅធ្វើការងារ រហូតដល់ម៉ោង៨ ឬ៩ព្រឹកទើបវិលមកផ្ទះវិញ ។ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ច សហការជាមួយកម្លាំងអាជ្ញាធរ បានចុះទៅដល់ ហើយនាំអ្នកទាំង៣ ទៅនិយាយដោះស្រាយគ្នា នៅសង្កាត់សំរោងក្រោម៕