អ្នកធ្លាប់ទៅ ឬបានប៉ះពាល់ផ្ទាល់ ជាមួយបុគ្គលិកមន្ទីរសំរាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន នៅចោមចៅ សូមទៅតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅប្រើប្រាស់សេវា ឬធ្លាប់បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិក ធ្វើការនៅមន្ទីរសំរាកព្យាបាល និងសម្ភព ឡាំ ប៊ុនថន មានទីតាំងផ្ទះលេខ ៣៤៨ ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវ ជំងឺកូវីដ១៩ បានបញ្ជាក់ថា កន្លែងមន្ទីរសម្រាកព្យាបាលនេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានទៅទទួលេសេវា ។

ប្រសិនបើអ្នកដឹងថា ធ្លាប់ពាក់ព័ន្ធជាមួយទីតាំងដូចខាងលើ សូមប្រញាប់ទៅតេស្ត នៅតាមទីកន្លែងមួយចំនួនដូចជា៖ ​វិទ្យាល័យ​បាក់ទូក​, វិទ្យាល័យ​បឹង​ត្របែក​, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕