ទាំងយប់! រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧នាក់ ក្នុងបុរីសិរីមង្គល នៅក្រុងតាខ្មៅ

0

ភ្នំពេញ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាបិទជាបណ្ដោះអាសន្ន ការចេញចូលបរិវេណបុរីសិរីមង្គល ដែលមានទីតាំងស្ថិតភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ក្រោយរកឃើញមនុស្ស៧នាក់បានឆ្លងជំងឺកូវីដ១៩។

យោងតាមលិខិតច​ របស់លោករដ្ឋបាលខេត្តកណ្ដាល នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានបញ្ជាក់យ៉ាងដូច្នេះថា បិទជាបណ្តោះអាសន្នការធ្វើដំណើរចេញចូលបរិវេណបុរីសិរីមង្គល ស្ថិតនៅភូមិកោះគរ សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ។ ចំពោះប្រជាពលរដ្ឋរស់នៅក្នុងបុរីនេះ អាចអនុញ្ញាតឲ្យចូលស្នាក់នៅ តែមិនអនុញ្ញាតឲ្ហចេញ ដោយត្រូវធ្វើការគ្រប់គ្រងទីតាំងនេះ រហូតដល់មានការជូនដំណឹងជាថ្មី។ បន្តធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកវីរុសកូរីដ-១៩ និងដាក់ឲ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាល៕