ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅកាន់ទីតាំងទាំង ៣កន្លែងនេះ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ មីនា បើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្ទាន់ ។
យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅថ្ងៃទី២៦ មីនានេះ បានឲ្យដឹងថា ទីតាំងទាំង ៣កន្លែងនោះរួមមានដូចខាងក្រោម៖
១.សណ្ឋាគារ Palace Gate Hotel មានទីតាំងស្ថិតនៅផ្លូវ២៤០ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ (ក្បែរព្រះបរមរាជវាំង) នៅថ្ងៃទី ២០ ខែមិនា ឆ្នាំ ២០២១ ម៉ោងប្រហែល ១៦៖៥០នាទី (ដោយសារ អ្នកឆ្លងមេរោគកូវីដ បានទៅកាន់ទីតាំងនេះ) ។
២.មជ្ឈមណ្ឌល ថែរក្សាសម្ភស្ស Airlee Beauty Center ស្ថិតនៅ ផ្លូវម៉ៅសេងទុង សង្កាត់ទន្លេរបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២១ ម៉ោង ១២:៤៥ (ដោយសារ អ្នកវិជ្ជមាន មេរោគកូវីដ១៩ បានទៅកាន់ទីតាំងនេះ) ។
៣.មន្ទីរពហុព្យាបាល និងសម្ពព អង្គរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៤៩៩ ផ្លូវ វេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ (ដោយសារ អ្នកវិជ្ជមាន មេរោគកូវីដ១៩ បានទៅកាន់ទីតាំងនេះ) ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ បញ្ជាក់ថា បើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យសូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ នៅតាមទីតាំងមួយចំនួនដូចជា៖ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា, សាលាបឋមសិក្សា សុភមង្គល ស្ថិតក្នុងភូមិតាងួនទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) ៕