ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានឲ្យដឹងថា ពេលនេះផ្ទះនាយប្រុញចាស់ បានរុះរើយកចេញរួចរាល់ហើយ ដើម្បីសាងសង់ផ្ទះថ្មី ។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី២៦ មីនានេះថា «ផ្ទះក្មួយប្រុញចាស់បានរុះរើចេញហើយ ដើម្បីសាងសង់ផ្ទះថ្មី ។ ខ្ញុំនឹងបង្ហោះម្តងទៀតពេលផ្ទះ
ថ្មីរបស់ពួកគាត់ សាងសង់រួចរាល់»។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ លោក ពេជ្រ ស្រស់ បានប្រកាសជួយធ្វើកូនផ្ទះ ជូនក្រុមគ្រួសារនាយប្រុញ ឲ្យបានសមរម្យ ជាងផ្ទះគាត់បច្ចុប្បន្ននេះ ។ បន្ទាប់ពីប្រកាសរួច មានសប្បុរសជនជាច្រើន បានឧត្ថម្ភថវិការបានចំនួនជិត ៨ពាន់ដុល្លារផងដែរ ៕





