ភ្នំពេញ៖ សូមចូលរួមអបអរសាទរ តារាចម្រៀងល្បីឈ្មោះ ប្រចាំហង្សមាស អ្នកនាង សុគន្ធ និសា បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ និងត្រូវបានគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ នៅថ្ងៃនេះ ប៉ុន្តែត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ ។
តារាចម្រៀង សុគន្ធ និសា បានប្រកាសតាមហ្វេសប៊ុកមុននេះបន្តិចថា «ថ្ងៃនេះខ្ញុំបាន ជាហើយ គ្រូពេទ្យថា ខ្ញុំអាចចេញទៅផ្ទះវិញបានថ្ងៃនេះហើយ តែក៏ត្រូវបន្តការ ឃុំខ្លួនអោយនៅដាច់ដោយឡែកក្នុងបន្ទប់តែឯងចំនួន 14 ថ្ងៃបន្ថែមទៀតដែរ ខ្ញុំនឹង គោរពតាមគោលការណ៍នេះ ដើម្បីសុវត្ថិភាព ក្រុមគ្រួសារខ្ញុំ ?❤️» ។


