អ្នកធ្លាប់ទៅហាងលក់ផ្លែឈើ ឡោ​ ម៉ុយសេង នៅផ្លូវព្រះមុនីវង្ស បើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមទៅតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ហាងលក់ផ្លែឈើ ឡោ​ ម៉ុយសេង ដែលមានទីតាំងនៅផ្ទះលេខ៥២៣ ផ្លូវព្រះមុនីវង្ស សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០២១ ម៉ោងប្រហែល ១១យប់ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩​​ ។

យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅមុននេះបន្តិច បានឲ្យដឹងថា សម្រាប់អ្នកដែលពាក់ព័ន្ធ សូមប្រញាប់ទៅធ្វើតេស្តនៅតាមទីតាំង៖ វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹង​ត្របែក​, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​, មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ៕