ភ្នំពេញ៖ លោក វ៉ា ម៉េង គ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និងសួត ដែលកំពុងបំពេញបេសកកម្ម ជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ នៅក្នុងមន្ទីរពេទ្យរុស្ស៊ី បានចាត់ទុកការព្យាបាល និងជួយសង្គ្រោះអ្នកជំងឺកូវីដ១៩ គឺជាបេសកកម្មការតថ្លៃ និងដណ្តើមជីវិតអ្នកជំងឺពីយមរាជ ។
លោក វ៉ា ម៉េង បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក កាលពី១០ម៉ោងមុនថា «ខ្ញុំបាទ និងក្រុមការងារក្នុងមន្ទីពេទ្យមិត្ភាពខ្មែរសូវៀត បានព្យាយាមតថ្លៃជាមួយយមរាជ ដើម្បីទាញយកជីវិតរបស់លោកគ្រូពេទ្យ អឹម សុភី នៅខេត្តព្រៃវែង និង អ្នកជម្ងឺជាច្រើន ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលប្រើម៉ាស៊ីនជំនួយអុកស៊ីសែន ដើម្បីជួយដល់ការដកដង្ហើមរបស់គាត់ និង បានយកជីវិតរបស់គាត់ពី មជ្ចុរាជហើយក្រុមគ្រូពេទ្យនៅទីនេះ បានព្យាយាមអស់ពីលទ្ធភាពហើយ។ ហើយស្ថានភាពរបស់លោកគ្រូ អឹម សុភី ក៏បានល្អប្រសើរច្រើនហើយចំពោះមុខ។ ក្រុមការងាររបស់មន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក៏ជូនពរអោយលោកពូបានជាសះស្បើយក្នុងពេលឆាប់ៗ» ។
លោកបន្តថា «អ្វីដែលយើងត្រូវធ្វើយើងបានធ្វើអស់ហើយ សង្ឃឹមថាទេវតានឹងតាមថែរក្សា អ្នកជម្ងឺទាំងបានឆ្លងផុតពីសោទនាកម្មមួយនេះ។ អ្នកជម្ងឺនៅតែបន្តស្លាប់ រីឯគ្រូពេទ្យនៅតែបន្តខិតខំអោយអស់ពីលទ្ធភាព ក្នុងការតថ្លៃនិងយោមរាជដើម្បីយកជីវិត ពួកគាត់ជូនទៅគ្រួសាររបស់អ្នកជម្ងឺ។ ការបែកបាក់និងបាត់បង់សមាជិកគ្រួសារមួយ ដែលមិនអាចសូម្បីតែឃើញមុខជាលើកចុងក្រោយ និង នៅក្បែរដើម្បីបានប៉ះមុខសព្វមុនពេលបូព៍ជាសព្វ ពិតជាពិបាកទទួលយកណាស់ រីឯសាកសព្វក៏មិនអាចបញ្ជូនទៅស្រុកកំណើត។ អារម្មណ៍មួយនេះខ្ញុំសង្ឃឹមថា បងប្អូនពិតជាមិនចង់ស្គាល់ឡើយ ដូច្នេះសូមបងប្អូនមេត្តាគោរពនូវ គោលការណ៍របស់ថ្នាក់ដឹកនាំ ដែលមាន ៣កុំ និង៣ការពារអោយបានឃ្ជាប់ឃ្ជួន។ ខ្ញុំបាទ គ្រូពេទ្យ វ៉ា ម៉េង ព្រមទាំងក្រុមគ្រូពេទ្យនៃមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត លើកដៃប្រណមបួងសួងដល់ទេវតា តាមថែរក្សារប្រជាជនកម្ពុជា និង មនុស្សជាតិទាំងឡាយបានឆ្លងផុតសោទ៍នាទកម្មមួយនេះ ហើយក៏សង្ឃឹមថា គ្រោកាចមួយនេះនឹងឆាប់រលត់ទៅវិញ» ។