អ្នកធ្លាប់ចូលហូប ឬទំនាក់ទំនងជាមួយបុគ្គលិកហាង Carl’s Jr ផ្លូវ៣១០ បើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមទៅតេស្តរកកូវីដ១៩

0

ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅហូប ឬមានទំនាក់ទំនងជាមួយ បុគ្គលិកធ្វើការនៅហាង Carl’s Jr ស្ថិតនៅផ្ទះលេខ៥៥ ផ្លូវ៣១០ កែង ផ្លូវប៉ាស្ទរ័ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៧៖៤០​នាទី ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩ ។

យោងតាមហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ កាលពី១២ម៉ោងមុន បានឲ្យដឹងថា សម្រាប់អ្នកដែលពាក់ព័ន្ធ សូមប្រញាប់ទៅធ្វើតេស្តនៅតាមទីតាំង៖ វិទ្យាល័យ​បាក់ទូក, វិទ្យាល័យ​បឹង​ត្របែក​, មណ្ឌលសុខភាពចាក់អង្រែក្រោម​, មន្ទីរ​ពេទ្យខ្មែរ-សូវៀត​, មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា​ ៕