ភ្នំពេញ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៍ បានអោយដឹងថាគ្គលដែលញុះញុង មិនអោយចាក់សាំងចិន អាចប្រឈមជាប់ពន្ធនាគារពី៦ទៅ៣ និងពិន័យជាប្រាក់៥លាន ទៅ២០លានរៀល។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរសៀលថ្ងៃ២៤ ខែមីនា ឆ្នាំ២០២១នេះ លោក គឹម សន្តិភាព បានសរសេរយ៉ាងដូច្នេះថា សូមជម្រាបជូនថា ការផ្តល់វ៉ាក់សាំង ជូនប្រជាពលរដ្ឋ គឺជាវិធានការមួយនៃវិធានការសុខាភិបាល ដែលបានដាក់ចេញដោយអាជ្ញាធរ មានសមត្ថកិច្ច។

លោកបញ្ជាក់ថា «ដោយមិនទាន់គិតអំពីបទល្មើសព្រហ្មទណ្ឌ ផ្សេងទៀត បុគ្គលណាដែលបានរារាំង តាមគ្រប់មធ្យោបាយ ក្នុងចេតនាមិនឱ្យបុគ្គលដទៃ ទៅទទួលការចាក់វ៉ាក់សាំង គឺជាអំពេីល្មេីសច្បាប់ ដែលកំណត់បានជាបទល្មើស “រារាំងដល់ការអនុវត្តវិធានការ ” តាមប្បញ្ញត្តិក្នុងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលត្រូវ ផ្តន្ទាទោស ដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាល ឱ្យមានការចម្លងជំងឺ កូវីដ-១៩ ដល់អ្នកដទៃឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។

ជាមួយគ្នានេះ លោកក៏បានសំណូមពរអោយបញ្ឈប់ជាបន្ទាន់ នូវរាល់សកម្មភាពខុស ច្បាប់ទាំងនេះ បើពុំនោះទេអ្នកនឹងទទួលបានការអនុវត្តច្បាប់ ពីអាជ្ញាធរមានសមត្ថកិច្ចជាក់ជាពុំខាន!៕