រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២នាក់ទៀត សុទ្ធតែជាមនុស្សចាស់ ក្នុងនោះអាយុ ៧៧ឆ្នាំម្នាក់ និង៦៩ឆ្នាំម្នាក់

0

ភ្នំពេញ៖ រកឃើញអ្នកឆ្លងជមងឺកូវីដ១៩ ចំនួន ២នាក់ទៀត ក្រោយប៉ះពាល់ដោយផ្ទាល់ ជាមួយលោកវេជ្ជបណ្ឌិត ស្ដើង ជា ដែលទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ។

ស្ដ្រីទាំង ២នាក់ រួមមាន ស្ត្រីម្នាក់អាយុ ៧៧ឆ្នាំ ជាប្រពន្ធលោកវេជ្ជបណ្ឌិត ស្ដើង ជា និងស្ត្រីអាយុ ៦៩ឆ្នាំ រស់នៅផ្ទះជាមួយគ្នា ស្ថិតក្នុងសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

សូមរំលឹកថា លោកវេជ្ជបណ្ដិត ស្ដើង ជា បានទទួលមរណភាព កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ដោយសារឆ្លងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕