នាយករដ្ឋមន្រ្តី ណែនាំឱ្យគ្រប់វត្តអារាម ទូងស្គរ ១ថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋ ឱ្យចូលរួមប្រយុទ្ធ និងទប់ស្កាត់ជំងឺកូវីដ១៩

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យគ្រប់វត្តអារាម នៅទូទាំងប្រទេស វាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩នៅក្នុងសហគមន៍។