អាងខ្លួនធំ! បើកវ៉ាជែង បុករះលើស្ពាន គ្មានសល់

0

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយ រថយន្តធំដឹកទំនិញ បណ្ដាលឱ្យរងការខូចខាត រថយន្តចំនួន៤គ្រឿង។ ហេតុការណ៍នេះបានកើតឡើង នៅចន្លោះ Km ៦០-៦១ ផ្លូវជាតិលេខ១ ចំណុចលើស្ពានត្សឹបាសា(ហៅស្ពានអ្នកលឿង) ស្ថិតក្នុងភូមិ កោះចំរើនឃុំ កំពង់ភ្នំស្រុកលើកដែកខេត្តកណ្តាល កាលពីល្ងាចថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ មានរថយន្តធំដឹកទំនិញម៉ាកFuSo ពណ៌ខៀវស្លាកលេខតាកែវ3A.1040។ បើកបរដោយឈ្មោះ ចំរើន ដារ៉ា ភេទប្រុសអាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកល្វា ឃុំព្រែកតាកូវ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ដោយបើកក្នុងទិសដៅពីកើតទៅលិច ពីព្រៃវែងឆ្ពោះទៅភ្នំពេញ។

លុះមកដល់ចំណុច កើតហេតុលើស្ពានត្សឹកបាសា រថយន្តនោះបានបើកឡើងជែង រថយន្តខាងមុខ។

តែមានឧបសគ្គ គឺមានរថយន្តធំទិសដៅបញ្ច្រស់គ្នាមកដល់ តៃកុងក៏បួងចង្កូតចូលមកវិញ។
ជ្រុលទៅបុក រថយន្តម៉ាកssang yongពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2N8709។
បើកបរដោយឈ្មោះ  ស៊ិន ណារ័ត្នភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ កំពង់ចម្លង ឃុំព្រែកទន្លាប់ស្រុកលើកដែក ខេត្តកណ្តាល។

ហើយបានបន្តទៅបុក រថយន្តម៉ាកSina ពណ៌ស កាមៃ បើកបរដោយឈ្មោះ ប្រាក់សារិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ ធ្នល់ ឃុំចេក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។

នឹងបន្តបុករះ រថយន្តម៉ាក Priusពណ៌សស្លាកលេខភ្នំពេញ2AG5364
បើកបរដោយឈ្មោះ ស៊ឹម ម៉ារី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិស្ទឹងសន្តិភាពឃុំអ្នកលឿង ស្រុកពាមរកិ៍ខេត្តព្រៃវែង ទើបអស់ល្បឿនបានឈប់។

ករណីនេះបណ្ដាលឱ្យខូចខាតរថយន្ត០៤គ្រឿង ត្រូវបានកម្លាំងជំនាញ ចុះវាស់វែងយកទៅរក្សាទុក ជាភស្តុតាង នៅអធិការដ្ឋាននគរបាល ស្រុកលើកដែក ដើម្បីបន្តនីតិវិធី។

សមត្ថកិច្ចសន្និដ្ឋានថា៖ ករណីនេះបង្កឡើងដោយរថយន្តធំស្លាកលេខ តាកែវ 3 A 1040 បើកបរមានការធ្វេសប្រហែសមិនប្រុងប្រយ័ត្ន ក្នុងកាវ៉ាជែងទើបបង្កគ្រោះថ្នាក់កើតឡើង៕