អាណិត​ណាស់! ទារិកា អាយុ២ខែឆ្លងកូវីដ១៩ ពី បុគ្គលិកក្រុមហ៊ុន ស៊ិន ទ្រី

0

ភ្នំពេញ៖ កម្លាំងរដ្ឋបាលខណ្ឌមានជ័យ និង ក្រុមគ្រូពេទ្យ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានចុះមកដឹកអ្នកជំងឺចំនួន៦នាក់ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុគ្គលិកក្រុមហ៊ុន ស៊ិនទ្រី ដែលក្នុងនោះ ក៏មានទារិកាអាយុទើបតែ២ខែ ផងដែរ ។

លោក សេង វ៉ាន់ថា ចៅសង្កាត់រងទី១ នៃសង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា អ្នកជំងឺទាំង៦នាក់នេះគឺបានឆ្លងពីឈ្មោះ ស៊យ អ៊ុយ ភេទប្រុស អាយុ៣២ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុន ស៊ីន ទ្រី ដែលរស់នៅក្នុងផ្ទះគំរូរបស់អង្គការស្កុត ស្ថិតក្នុងភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

លោក សេង វ៉ាន់ថា បញ្ជាក់ទៀតថា ដោយសារការរីករាលដាលដល់សហគមន៍ ក្នុងប្លុកផ្ទះគំរូ របស់អង្គការស្កុត អាជ្ញាធរបានសំណូមពរ ឲ្យប្រជាពលរដ្ឋ មិនត្រូវទៅសាកសួរសុខទុក្ខ អ្នកធ្វើចត្តាឡីស័ក នៅតំបន់នោះឡើយ៕