ភ្នំពេញ៖ ម្តាយតារាចម្រៀង វី ឌីណែត និងជាភរិយារបស់លោក ហួរ ឡាវី តារាចម្រៀង ជេីងចាស់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ បានទទួលមរណភាពដោយសារ ជំងឺ COVID-19។
ប៉ុន្តែអ្វីដែលរឹតតែរំជួលចិត្ត និងក្តុកក្តួលបំផុតនោះ នៅរសៀលថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ ២០២១ លោក ហួរ ឡាវី បានឈររង់ចាំទទួលធាតុរបស់ភរិយា យ៉ាងសោកសង្រេងលាយឡំជាមួយកូនស្រី របស់លោក ហួរ ឡាវី ទ្រហោរយំនៅមុខផ្ទះ ៕