ភ្នំពេញ៖ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៉ីនធើណេត វិស័យព័ត៌មាន នៅភូមិសាស្ត្ររាជធានីភ្នំពេញ ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឲ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ម្ចាស់អាជីវកម្មហាងអ៉ីនធើណេតទាំងអស់ ក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តន៍ការសម្រេចផ្អាកនេះឲ្យមានប្រសិទ្ធភាពខ្ពស់៕
