ថ្មីទៀតហេីយ! ស្ត្រីជនជាតិចិនមានផ្ទៃពោះផ្ទុកកូវីត១៩ ត្រូវបានវះកាត់សំរាល ដោយជោគជ័យ

0

ភ្នំពេញ៖ ស្ត្រីជនជាតិចិនមានផ្ទៃពោះ និងមានផ្ទុកជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីត-១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ធ្វេីការវះកាត់សម្រាលកូនបានដោយជោគជ័យ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក TYDA នៅថ្ងៃទី១៩ មីនានេះបានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងលោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ប្រឆាំងកូវីត- ១៩ សហការជាមួយក្រុមគ្រូពេទ្យជួរមុខនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៥:៣០ នាទី បានធ្វេីការវះកាត់សំរាលកូនជូនស្រ្តីមានផ្ទៃពោះនិងមានផ្ទុកកូវីត-១៩ ជា ជនជាតិចិន ដោយជោគជ័យបានកូនប្រុស ទំងន់ ៣ គីឡូ ក្រាម មានសុខភាពល្អ ។

ស្រ្តីមានផ្ទៃពោះបានដាក់ចូលអោយសំរាកពេទ្យតាំងពីថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ ២០២១ គាត់ត្រូវបានធ្វេីការតាមដានសុខភាពទាំងម្តាយនិងកូនដោយយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងឆ្មបនៅផ្នែកសម្ភពក៏ដូចជាថ្នាក់ដឹកនាំមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៕