ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ១៩នាក់បន្ថែមទៀត ខណៈរកឃើញអ្នកឆ្លងថ្មីចំនួន ៣៧នាក់ ជាករណីឆ្លងក្នុងសហគមន៍ទាំងអស់ ។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៩ មីនានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៧៨នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ អ្នកកំពុងព្យាបាលចំនួន ៦៥៨នាក់ និងមានអ្នកស្លាប់ម្នាក់ ៕




