សាហាវ! រថយន្តធំ៤គ្រឿងបុកបន្តកន្ទុយគ្នា បណ្តាលឱ្យមនុស្សជាច្រើននាក់ រងរបួស

0

ភ្នំពេញ៖ រថយន្តធំ៤គ្រឿង បានបើកបុកបន្តកន្ទុយគ្នា បណ្តាលឱ្យមនុស្សរងរបួស ជាច្រើននាក់ នៅកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១០៣-១០៤ ក្នុងភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១៦ខែមីនាឆ្នាំ២០២១។

អ្នកឃើញហេតុការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តធំចំនួន៤គ្រឿង ធ្វើដំណើរតាមផ្លូវជាតិលេខ៤ មកដល់កន្លែងកើតហេតុ ស្រាប់តែរថយន្តបានបុកបន្ដគ្នា បណ្តាលឱ្យមានមនុស្ស រងរបួសជាច្រើននាក់ ។ពេលនោះធ្វើឱ្យចរាចរណ៍ ធ្វើដំណើរបានតែម្ខាងផ្លូវ មានការកកស្ទះយ៉ាងខ្លាំង។ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានយក រថយន្តទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំ ដោះស្រាយតាមច្បាប់ ៕