ភ្នំពេញ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសនៃខេត្តសៀមរាប សហការគ្នាជាមួយកម្លាំងនគរបាលស្រុកជីក្រែង នៅថ្ងៃទី១៧ ខែមីនាឆ្នាំ២០២១បានឃាត់រថយន្តក្រុងដែលបង្កប់ដឹកគ្រឿងសិប្បកម្មកែច្នៃពាក់កណ្តាលសម្រេច ជាច្រើនដុំដែលមិនមានច្បាប់ទម្លាប់ យកទៅត្រួតពិនិត្យ ។
លោកវរសេនីយ៍ទោ ម៉េង សំណាង នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា ដោយអនុវត្តតាមរបស់លោកឧត្តមសេនីយ៍ទោទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី ម៉ក់ ធារ៉ា ស្នងការរងទទួលការិយាល័យ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច ខេត្តសៀមរាប ព្រមទាំងលោកវរសេនីយ៍ឯក ជ្រិញ គឹមនី នាយការិយាល័យ នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តសៀមរាប បានឲ្យលោកនិងក្រុមការងារ សហការជាមួយនគរបាលស្រុកជីក្រែង ធ្វើការឃាត់រថយន្តក្រុង ប្រភេទ៤៥កៅអី យកមកធ្វើការត្រួតពិនិត្យ ។
លោកបន្តថា រថយន្តនេះជាប្រភេទគ្រឿងសិប្បកម្មពាក់កណ្តាលសម្រេច ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។លោកបន្តថា រថយន្តដឹកឈើនោះមានស្លាកលេខ ភ្នំពេញ 3C-6161 បើកបររថយន្តក្រុងមានឈ្មោះ យិន ស៊ីដែន រស់នៅស្រុកមុខកំពូល ខេត្តកណ្តាល។
លោកបន្តថា បន្ទាប់ពីត្រួតពិនិត្យរួចកម្លាំងនគរបាលជំនាញ បានប្រគល់ទាំងវត្ថុតាង និងអ្នកបើកបរឲ្យកម្លាំង រដ្ឋបាលព្រៃឈើស្រុកជីក្រែង ចាត់ការបន្តទៅតាមផ្លូវច្បាប់ ៕