ចាស់ហើយមិនព្រមចាស់! ស្រវឹងស្រាឈ្លោះប្រកែកគ្នា ប្រពន្ធយកទឹកស្ករជះលើមុខ ប្ដីខឹងទាញពូថៅកាប់…

0

ភ្នំពេញ៖ កម្លាំងនគរបាល បានឃាត់ខ្លួនបុរសចំណាស់ម្នាក់ ដែលទាញពូថៅពីដៃប្រពន្ធ កាប់កាតូទឹក តែខ្ទាតកាតូទឹកត្រូវចំខ្នងដៃប្រពន្ធ ដាច់សាច់ហូរឈាម ងងឹតមុខដួល ។ ករណីនេះកើតឡើងកាលពីរសៀលថ្ងៃទី១៦ខែមីនា ឆ្នាំ២០២១ នៅភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យឈ្មោះ ស សៅ ភេទប្រុស អាយុ៥៩ឆ្នាំ មុខរបរកសិករ រីឯប្រពន្ធឈ្មោះ ខាត់ រ៉េត អាយុ៥២ឆ្នាំ ។

មុនពេលកើតហេតុ ប្តីផឹកសា្រស្រវឹង និងបានឈ្លោះប្រកែកជាមួយប្រពន្ធ ហើយប្រពន្ធបានយកការទឹក ដែលមានស្ករមកជះលើមុខប្តី។ ពេលនោះប្តីក៏បានឆក់ពូថៅ បានពីដៃ ប្រពន្ធកាប់ទៅលើការតូជ័រ បណ្តាលឱ្យខ្ទាត់ចំខ្នងដៃប្រពន្ធ ដាច់សាច់ហូរឈាម ងងឹតមុខដួលសន្លប់តែម្ដង ៕