ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថារកឃើញ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន០៣នាក់ នៅវេលាម៉ោង១០ និង៤០នាទី ព្រឹកថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ ពាក់ព័ន្ធនឹងករណី អ្នកជម្ងឺ ឈ្មោះ ចាន់ មករា ស្ថិតនៅចំណុចផ្ទះលេខ២២៣j ផ្លូវលេខ៥៩៨ ក្រុមទី៦ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវអះអាងថា ក្រុមគ្រូពេទ្យ បានមកទទួលយក អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០៣ នាក់ មានដូចជា៖
១/ បុរស អាយុ៤៣ឆ្នាំ
២/ កុមារី អាយុ១៦ឆ្នាំ
៣/ កុមារា អាយុ១២ឆ្នាំ ហើយ អ្នកជម្ងឺទាំងបីនាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅ សណ្ឋាគារ The Great Duke (អតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់) ដោយឡែកទីតាំងខាងលើនេះ បាននិងកំពុងបិទជាបណ្ដោះអាសន្ន កាលពីថ្ងៃម្សិលមិញ ក្រោយពីមានការយកសំណាក ទៅលើមនុស្សចំនួន១៩នាក់ ដែលពាក់ព័ន្ធ ក្នុងឃ្លាំងខាងលើនេះរួចមក៕