ភ្នំពេញ៖ រដ្ឋបាលក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានចុះបិទទីតាំងខារ៉ាអូខេយីហោ មាន់ស្រែ Idol មួយកន្លែង ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ដោយផ្គើននឹងបទបញ្ជា ហើយលបលួចបើកខារ៉ាអូខេនេះ ដោយគ្មានខ្លាចញញើតឡើយ ។
លោក សេក ចន្រ្តា អភិបាលរងក្រុង បានបញ្ជាក់ថា ការចុះបិទទីតាំងហាងខារ៉ាអូខេយីហោមាន់ស្រែ Idol ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងនេះ គឺអនុវត្តបទបញ្ជារបស់លោកផេង សិទ្ធីអភិបាលក្រុង និងជាគណ:បញ្ជាការឯកភាពក្រុង ។ ដោយសារតែហាងខារ៉ាអូខេមួយនេះ មិនគោរពតាមការណែនាំ របស់អាជ្ញាធរក្រុង សង្កាត់ដោយផ្គើននឹងបទបញ្ជា ហើយលបលួចបើកខារ៉ាអូខេ ដោយគ្មានខ្លាចញញើតឡើយ ៕