ហួសចិត្ត! ករណីឧកញ៉ា ដួង ឆាយ ប្រើហិង្សាព្រៃផ្សៃលើអតីតភរិយា បុរសម្នាក់ចេញមកនិយាយថា «ហិង្សាក្នុងគ្រួសារម្ដងម្កាលជារឿងធម្មតាទេ ប្រាប់មិនតាម ដាក់ខ្លះទៅ»

0

ភ្នំពេញ៖ ក្រោយពីអ្នកនាង ដេត ម៉ាលីណា បានយកវីដេអូបង្ហាញពីសកម្មភាពដែល ឧកញ៉ា ដួង ឆាយ ប្រើអំពើហិង្សាសាហាវឃោរឃៅលើខ្លួននោះ មានបុរសម្នាក់ដែលគណនីហ្វេសប៊ុកឈ្មោះ Ly Zahry បានចេញមកនិយាយថា ហិង្សាក្នុងគ្រួសារម្ដងម្កាល ជារឿងធម្មតាទេ អប់រំមិនស្ដាប់ ប្រាប់មិនតាម មានតែដាក់ខ្លះទៅ ។

អ្នកលេងបណ្ដាញសង្គមជាច្រើន ប្រហែលជាបានស្គាល់ និងបានដឹងច្បាស់ហើយ ពីការលែងលះគ្នារវាងឧកញ៉ា ដួង ឆាយ និងអ្នកនាង ដេត ម៉ាលីណា ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ អ្នកទាំងពីរហាក់នៅ ពុំទាន់ដាច់ស្រឡះជាមួយគ្នាទេ ថែមទាំងតតាំងគ្នាទៅវិញទៅមក នៅលើបណ្ដាញសង្គមហ្វេសប៊ុក ជាច្រើលើកច្រើនសាររួចមកហើយ ទើបកាលពីថ្ងៃម្សិលមិញនេះ អតីតភរិយាឧកញ៉ា ដួង ឆាយ គឺអ្នកនាងដេត ម៉ាលីណា បានបញ្ចេញវីដេអូនេះមក ។

គណនីហ្វេសប៊ុកឈ្មោះ Ly Zahry បានសរសេរយ៉ាងដូច្នេះថា «ហិង្សាក្នុងគ្រួសារម្ដងម្កាល ជារឿងធម្មតាទេក្នុងគ្រួសារ អប់រំមិនស្ដាប់ ប្រាប់មិនតាម ប្រាប់ឲ្យទៅឆ្វេង បែរជាទៅខាងស្ដាំ ឌឺដង ស្ដីមួយម៉ាត់ តដប់ម៉ាត់ ត្រូវដាក់ខ្លះហើយ។ ជាប្ដីមានអារម្មណ៌ថាឈឺចាប់ណាស់ ដែលខំលះបង់គ្រប់យ៉ាងដើម្បីគេ តែគេមិនគោរព មិនឲ្យតម្លៃ ចឹងមានតែដាក់ខ្លះហើយ»។

ទាក់ទិនករណីនេះដែរ ក្រោយអ្នកនាង ដេត ម៉ាលីណា បង្ហោះវីដេអូ លើបណ្ដាញសង្គមរួចមក សម្ដេចតេជោ ហ៊ុន សែន បានចូលទៅខមិនយ៉ាងខ្លីថា «ហេតុអីដួង ឆាយឃោឃៅដល់កំរិតនេះ?» ។

ដោយឡែក ឧកញ៉ា ដួង ឆាយ បានប្រកាសតាមហ្វេសប៊ុក កាលពីម្សិលមិញដែរថា «ខ្ញុំនឹងឡាយវីដេអូ បកស្រាយថ្ងៃនេះម៉ោង 8:00pm យប់។ សូមពូមីងស្តាប់ការបកស្រាយ របស់ខ្ញុំសិនរួចពិចារណាតាមកាគួរ» ៕