ភ្នំពេញ៖ បុរសម្នាក់ត្រូវបាន នគរបាលក្រុងតាខ្មៅ ចាប់ឃាត់ខ្លួន ពាក់ព័ន្ធករណី គាស់ផ្ទះយ៉ាងសកម្ម នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២៣៖៥០នាទី នៅចំណុចផ្ទះជនរងគ្រោះ ក្នុងភូមិក្រពេីហារកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
ប្រភពព័ត៍មាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពេជ្រ មុនី ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិក្រពេីហារកេីត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅខេត្តកណ្តាល, មុខរបរជាយោធា ។ រីឯជនសង្ស័យឈ្មោះតុង ចាន់រ៉ា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរ មិនពិតប្រាកដ។
ប្រភពបានរៀបរាប់ ដំណើររឿងថា នៅមុនកេីតហេតុ ជនរងគ្រោះនិងក្រុមគ្រួសារបានចាកចេញពីផ្ទះ ទៅលេងផ្ទះម្តាយក្មេកនៅភូមិព្រែកតាពៅ សង្កាត់ដេីមមៀនតាំងពីម៉ោង១០ព្រឹកដោយបានចាក់សោរទ្វារផ្ទះត្រឹមត្រូវ។ លុះដល់វេលាកេីតហេតុខាងលេីមានប្រជាពលរដ្ឋនៅជិតខាងបានរាយការណ៍ថា បានឮសូរដូចមានជនសង្ស័យលួចគាស់ផ្ទះដែលម្ចាស់មិននៅ ។ ភ្លាមនោះកម្លាំងសមត្ថកិច្ចកំពុងតែល្បាតនៅក្បែរនោះ ក៏បានចុះអន្តរាគមន៍ដល់កន្លែងកេីតហេតុ ស្រាប់តែឃេីញជនសង្ស័យ កំពុងស្ពាយកាបូបពណ៌ខ្មៅ ដេីរចេញពីផ្ទះជនរងគ្រោះ ទេីបធ្វេីការឃាត់ខ្លួនឆែកឆេររកឃេីញ វត្ថុតាងដូចខាងលេី រួចបញ្ជូនមកកាន់អធិការដ្ឋាន នគរបាលក្រុងតាខ្មៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕





