នោះកាន់តែវីវរហើយ! អាជ្ញាធរ ស្នើសុំបិទផ្លូវ ៤ទីតាំង ក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង ដើម្បីគ្រប់គ្រង និងទប់ស្កាត់ជំងឺកូវីដ១៩

0

ភ្នំពេញ៖ លោក សេង ទៀង អភិបាលស្រុកពាមរក៍ បានស្នើសុំទៅអភិបាលខេត្តព្រៃវែង បិទផ្លូវចំនួន ៤ទីតាំង នៅក្នុងស្រុកនេះ ដើម្បីធ្វើការគ្រប់គ្រង និងទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍កាន់តែខ្លាំង ។

យោងតាមលិខិតមួយច្បាប់ ផ្ញើជូនទៅអភិបាលខេត្ត នៅថ្ងៃទី១២ មីនា បានឲ្យដឹងថា ផ្លូវទាំង ៤ទីតាំងនោះរួមមាន៖

១.កំណាត់ផ្លូវជាតិលេខ១ នៅខាងលិចរង្វង់មូលត្រីកោណ គាល់ស្ពានត្សឹបាសា ១គោលដៅ។

២.ផ្លូវចូលវត្តទួលសមាធិ ១គោលដៅ។

៣.ផ្លូវលេខ៣១០ ព្រំប្រទល់ស្រុកពាមរក៍និងស្រុកពាមជរ ១គោលដៅ។

៤.ផ្លូវជាតិលេខ១១ ចំណុចកែងផ្លូវចូលភូមិចាក់ខ្លាញ់ ឃុំ ពាមរក៍ ១គោលដៅ៕