Home សង្គម គ្រួសារសពបុរស ដែលសា្លប់ដោយសារជំងឺកូវីដ១៩ មើលហើយសង្វេគ ទប់ទឹកភ្នែកមិនជាប់…

គ្រួសារសពបុរស ដែលសា្លប់ដោយសារជំងឺកូវីដ១៩ មើលហើយសង្វេគ ទប់ទឹកភ្នែកមិនជាប់…

0

ភ្នំពេញ៖ គួរឲ្យសង្វេគណាស់ មើលឃើញរូបភាពប្រពន្ធកូន របស់បុរសម្នាក់ដែលស្លាប់ ដោយសារជំងឺកូវីដ១៩ ហើយពិតជាសោកសង្រេងខ្លាំង រហូតទប់ទឹកភ្នែកមិនជាប់ ។

ជាមួយគ្នានោះដែរលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានសរសេររៀបរាប់ អមជាមួយរូបភាពប៉ុន្មានសន្លឹកថា «មើលរូបភាពនេះហើយ ពិតជាសោកសង្រេងណាស់ គ្រួសារសពបងប្រុស ឡៅ វណ្ណា ?សូមដួងវិញាណក្ខន្ធបង បានសោយសុខក្នុងសុគតិភពកុំបីខាន ភូមព្រែកតាឡុង៣ ខណ្ឌមានជ័យ» ។

សូមរំលឹកថា កាលពីម្សិលមិញ ក្រសួងសុខាភិបាល បានប្រកាសថា មានបុរសម្នាក់ បានស្លាប់ដោយសារជំងឺកូវីដ១៩ ហើយក៏ជាករណីលើកដំបូង នៅប្រទេសកម្ពុជា ដែលមានអ្នកស្លាប់ ដោយសារជំងឺកាចសាហាវនេះ ។ ជនរងគ្រោះដែលស្លាប់ដោយសារកូវីដ១៩ នេះជាជនជាតិខ្មែរ មានអាយុ៥០ឆ្នាំ និងជាអ្នកបើកបរឲ្យជនជាតិចិន ហើយពាក់ព័ន្ធនឹងក្លឹប N8 ៕

Previous articleថ្លើមធំមែន! ហ៊ានលួចលក់ដីព្រៃ សហគមន៍របស់រដ្ឋ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
Next articleសមត្ថកិច្ច ជិះអូព័រដេញចាប់ជនជាតិចិន ៤នាក់ និងខ្មែរ ២នាក់ ដកហូតទូរស័ព្ទ iphone ជិត ៣០០គ្រឿង