ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមកអះអាងថា លោក អ៊ឹម សុភី ប្រធានផ្នែកសម្ភពនៅមន្ទីរពេទ្យបង្អែកអ្នកលឿង ដែលឆ្លងកូវីដ១៩ មិនទានទទួលមរណភាពទេ ដោយគាត់កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យរុស្ស៊ី ។
ការចេញមុខមកអះអាង របស់អ្នកនាំពាក្យក្រសួងសុខាភិបាលបែបនេះ ធ្វើឡើងបន្ទាប់ពីមានសារសំឡេង ដែលនិយាយថា គ្រូពេទ្យនៅអ្នកលឿង បានស្លាប់បាត់បងជីវិតដោយសារជំងឺកូវីដ១៩ ។
ភ្លាមៗលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចេញមុខអះអាងដូច្នេះថា «មិនពិតទេណា។ គាត់កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅឡើយទេ។ សុំកុំបន្តចែកចាយ ព័ត៍មានមិនពិតនេះ» ៕
