ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានធ្វើរឿងមនុស្សធម៌ តាមការសន្យា គឺផ្ញើថវិកាឧបត្ថម្ភ ដល់ស្ត្រីជាប៉ូលិសបំបៅកូន រួចរាល់ហើយនៅព្រឹកនេះ ។
លោក ពេជ្រ ស្រស់ បានសរសេរលើហ្វេសប៊ុក នៅថ្ងៃទី១២ មីនានេះថា «អ្វីដែលខ្ញុំសន្យាគឺខ្ញុំមិនដែល ខកខានក្នុងការបំពេញ តាមការសន្យារបស់ខ្ញុំនោះទេ ឆាប់ឬយឺតគឺខ្ញុំត្រូវតែ បំពេញតាមពាក្យសន្យា របស់ខ្ញុំឲ្យខាងតែបាន ? ដោយនៅថ្ងៃនេះ ខ្ញុំបានផ្ញើថវិកា 50ម៉ឺនរៀលជូនទៅ លោកស្រីប៉ូលីស ដែលបំបៅកូនពេលបំពេញការងារ តាមការសន្យារបស់ខ្ញុំរួចហើយ។ ខ្ញុំសូមជូនពរដល់ លោកស្រីឲ្យជួបតែសំណាងល្អ ក្នុងឆាកជីវិតនេះ?» ។


