តាមចាប់រថយន្តតាក់ស៊ី ដឹកជនជាតិចិន៣នាក់ គេចចេញពីខេត្តព្រះសីហនុ សង្ស័យមានផ្ទុកវិជ្ជមានកូវីដ១៩ ទាំងកណ្ដាលយប់

0

ភ្នំពេញ៖  មានករណីប្រកាស តាមវិទ្យុទាក់ទង ឱ្យឃាត់រថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស RX350 ដែលមានផ្លាកលេខ ភ្នំពេញ2AX .8066ខណៈរថយន្តនេះមានដឹកជនជាតិចិន៣នាក់និងខ្មែរម្នាក់ជាអ្នកបើកបរជារថយន្តតាក់ស៊ីសរុប៤នាក់។ រថយន្តខាងលើបើកចេញពីខេត្តព្រះសីហនុចូលរាជធានីភ្នំពេញដោយមានការសង្ស័យថាមានផ្ទុកជំងឺកូវីដ១៩កាលពីយប់ថ្ងៃទី១០មីនា២០២១ ។

សមត្ថកិច្ច បានឱ្យដឹងថា ស្នងការនគរបាលរាជធានីភ្នំពេញ ប្រកាសតាមវិទ្យុទាក់ទង មួយសន្ទុះក្រោយមក នគរបាលខណ្ឌទួលគោក បានបានឃាត់រថយន្តនេះ ដែលកំពុងបើកបរ នៅតាមផ្លូវសហព័ន្ធរុស្ស៊ី សំដៅឆ្ពោះមកក្រោម ស្ពានអាកាស៧មករា ទើបកម្លាំងឃាត់ រថយន្តនោះតែម្តង។

ក្រោយពីឃាត់រថយន្តខាងលើ បានហើយ សមត្ថកិច្ច បានទាក់ទងទៅក្រសួងសុខាភិបាល រង់ចាំរថយន្តសាមុយ របស់មន្ទីរពេទ្យ ដោយមានការពាក់ឯកសណ្ឋាន ត្រឹមត្រូវមកចាំយក ជនទាំងបួននាក់នេះ ៕