ភ្នំពេញ៖ ហាងជួសជុលនិងលក់កាបូប មួយកន្លែងផ្សាគីឡូលេខ៤ ស្ថិតនៅភូមិ៤ ផ្ទះលេខ១៧ ផ្លូវ២៥៣ កែងផ្លូវ១៤៦ ស្ថិតសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានអ្នកជំងឺកូវីដ-១៩ ៤នាក់ អ្នកធ្លាប់បានទៅទីតាំងខាងនៅថ្ងៃ១០ខែមីនា ឆ្នាំ២០២១ កន្លងទៅ ។
លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោក សូមអោយបងប្អូនប្រជាពលរដ្ឋ ដែលធ្លាប់ទៅហាងជួសជុលកាបូបនេះ មេត្តាទៅពិនិត្យសំណាក និង ធ្វើចត្តាឡីស័ក ដោយប្រុងប្រយ័ត្នបំផុត ៕


