ភ្នំពេញ៖ បុរសអ្នកខេត្តស្វាយរៀងម្នាក់ បានជួបស្នេហាពិត ជាមួយនារីអ្នកខេត្តព្រៃវែង គ្រាកំពុងធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក៏បានស្វែងយល់ចិត្តគ្នាទៅវិញទៅមក រហូតសន្យាជាមួយគ្នាថា នឹងរៀបការជាមួយគ្នាទៀតផង ។ នេះបើតាមការបញ្ជាក់របស់លោក ហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែត ។
លោក ហឿន វីរៈ អភិបាលរងក្រុងប៉ោយប៉ែត បានសរសេរលើហ្វេកប៊ុក នៅព្រឹកថ្ងៃទី១០ មីនានេះថា «ប្អូនប្រុសម្នាក់នេះគាត់អរគុណចត្តាឡីស័ក បានជួយការពារកូវីដ១៩ ហើយអ្វីដែលសំខាន់គឺ ក្នុងរយ:ពេលត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ គាត់អាចរកម្ចាស់បេះដូងបាន (ស្វាយរៀង+ព្រៃវែង) គាត់ក៏បានអញ្ជើញក្រុមការងារ ទៅចូលរួមពិធីការគាត់ផងដែរ» ។
ជាមួយគ្នានោះ លោក អភិបាលរងក្រុងប៉ោយប៉ែត ក៏បានជូនពរឲ្យ ប្អូនទាំងពីរមានសុភមង្គលផងដែរ ៕