ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថេវៈ លើនារីរងគ្រោះនៅ ផ្ទះជនសង្ស័យភូមិអង្គខ្លើ ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាលកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១។
មន្ត្រីនគរបាល បានឱ្យដឹងថា ក្មេងស្រីរងគ្រោះ អាយុ ១២ឆ្នាំជា សិស្ស។ជនសង្ស័យ អាយុ ៣៤ឆ្នាំនៅភូមិ អង្គខ្លើឃុំ ត្បែង ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល ដែលឃាត់ខ្លួន។ នៅថ្ងៃកើតហេតុឪពុក របស់នាងរងគ្រោះ បានឱ្យនាងនិងប្អូនស្រី អាយុ ១០ឆ្នាំ ទៅនៅផ្ទះជនសង្ស័យ រួចនាំគ្នាពីរនាក់ ប្តីប្រពន្ធ ទៅបុណ្យ៧ថ្ងៃ ផ្ទះបងប្អូនបាត់ទៅ។
ជនសង្ស័យបានបានធ្វើសកម្មភាព រំលោភសេពសន្ថវ: ជាមួយជនរងគ្រោះជាញឹកញាប់ រហូត ដល់ថ្ងៃទី៨ខែ មីនាឆ្នាំ២០២១ ម្តាយឪពុកជនរងគ្រោះ មានការសង្ស័យ បានសួរនាំជនរងគ្រោះ ទើបខ្លួនរៀបរាប់ ប្រាប់ពីដំណើររឿង នឹងបានទៅដាក់ ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្បែង។ ពេលទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង បានចុះទៅដល់ផ្ទះជនសង្ស័យ រួចបានឃាត់ខ្លួន ជនសង្ស័យបញ្ជូនមកកាន់ អធិការដ្ឋាន ដើម្បីបន្តនីតិវិធី៕