ភ្នំពេញ៖ ក្រោយស្រ្តីជានគរបាលម្នាក់ បានបំបៅកូនពេលកំពុង បំពេញភារកិច្ច ហើយត្រូវបានថ្នាក់លើ កោះហៅឲ្យធ្វើកិច្ចសន្យានោះ ស្រាប់តែ លោក ផែង វណ្ណៈបានប្រតិកម្មធ្ងន់ៗថា ដើម្បីកូនទោះបីម៉ែ ត្រូវមេព្រមាន និងស្ដីបន្ទោ រហូតចាប់បង្ខំអោយម៉ែ ធ្វើកិច្ចសន្យាក៏ម៉ែព្រមដែរ តែម៉ែមិនទុកអោយកូនស្លាប់ទេ ។
លោក ផែង វណ្ណៈ បានសរសេរលើ គេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៩មីនានេះថា” ដើម្បីកូនទោះបី ម៉ែត្រូវមេព្រមាននិងស្ដីបន្ទោស រហូតចាប់បង្ខំ អោយម៉ែធ្វើកិច្ចសន្យា ក៏ម៉ែព្រមដែរ តែម៉ែមិនទុកអោយកូនស្លាប់ទេ ។ តើមាត្រាប៉ុន្មាន ? ច្បាប់ណា ដែល ចែងថាមន្ត្រីរាជការជាស្ត្រី មិនអាចបំបៅដោះកូន បានពេលកំពុងបំពេញភារកិច្ច ? បើនៅប្រទេសគេវិញ សូម្បីតែ សមាជិកសភា ឬ នាយករដ្ឋមន្ត្រីជាស្ត្រី ក៏យកកូនមកបំបៅពេលកំពុងធ្វើការ និង ពេលកំពុងប្រជុំដែរ ហើយផ្សាយពេញបណ្ដាញព័ត៌មានទៅទៀត ។ អាណិតប្អូនស្រីណាស់ ដែលមានមេគ្មានបេះដូង”៕