ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឱ្យអ្នសារព័ត៌មានដឹងថា នគរបាលជំនាញ បានកសាងសំណុំរឿងបញ្ជូន ជនជាតិចិនចំនួន៤នាក់ ដែលធ្វើសកម្មភាពប្លន់ លើជនជាតិចិនដូចគ្នា នៅព្រឹកថ្ងៃទី៨ខែមិនាឆ្នាំ២០២១ ។
លោកស្នងការនគរបាល បានបន្តថា ជនសង្សយ័បានធ្វើសកម្មភាព នៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ ម្តុំមុខសណ្ឋាគារមួយកន្លែង ក្នុងភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ហើយបានរត់គេចខ្លួន ទៅដល់ចំណោតរ៉ា ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ រហូតដល់ម៉ោង ជាង៨យប់ថ្ងៃដដែល ទើបសមត្ថកិច្ចចាប់ខ្លួនបាន។
ជនសង្ស័យទាំង៤នាក់រួមមាន៖
១-ឈ្មោះ CUI YINZHE ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែនលេខៈ G61504867
២-ឈ្មោះ LIU DONG JIANG ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន ៣-
ឈ្មោះ LI JINGWEN ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន
៤-ឈ្មោះ FEILONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិចិន អ្នកទាំង៤មានទីលំនៅ ភូមិ២ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ ZHANG JINFANG ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិចិន ទីលំនៅ ក្រុម១ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ។
សម្ភារបាត់បង់៖ លុយ ៣,៤០០ដុល្លាររងរបួស ដាច់រលាត់កែងដៃទាំងសងខាង ,រលាត់ខ្នងដៃខាងឆ្វេង និងរលាត់សៀតថ្កាខាងឆ្វេង ។រងគ្រោះទី២ ឈ្មោះ MIN SHUAI ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖ទូរស័ព្ទដៃ ៤គ្រឿងIPHONE 12Pro MAX ១គ្រឿង ,ម៉ាក HUAWEI ០១គ្រឿង ,ម៉ាក Redmi ១គ្រឿង ,ម៉ាក VIVO ១គ្រឿង។រថយន្ត១គ្រឿង ម៉ាក LAND CRUISER ពណ៌ខ្មៅផ្លាកលេខៈ ភ្នំពេញ 2BM-9108 ។នគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្តន្ទាទោសតាមច្បាប់ ៕