ចិត្តនោះចិត្ត៖ គ្រាន់តែប្រពន្ធទៅដេក ផ្ទះបងប្អូន ខឹងដុតផ្ទះខ្លួនឯង ឆេះខ្ទេច

0

ភ្នំពេញ៖ ផ្ទះមួយខ្នង មានទំហំ៦ម៉ែត្រគុណ៤ម៉ែត្រ ប្រក់ស័ង្កសី ត្រូវបានបុរសម្នាក់ដុតឆេះខ្ទេច េព្រោះតែខឹងប្រពន្ធ ទៅដេកផ្ទះបងប្អូន។ ករណីនេះបានកើតឡើង នៅភូមិគោកស្ពាន ឃុំក្រសាំង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៩ខែមីនាឆ្នាំ២០២១។

ប្រភពពីអ្នកភូមិបានឱ្យដឹងថា ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខ្លួនឯងនេះ ជនបង្កឈ្មោះ ង៉ិក វិចិត្រ ភេទប្រុសអាយុ ៣១ឆ្នាំ រស់ចុងកាល់នៅភូមិគោកស្ពាន ឃុំក្រសាំង។
ប្រពន្ធឈ្មោះ គៀ អេន អាយុ ២៨ឆ្នាំ មានកូនចំនួន ២នាក់៖ឈ្មោះ វិចិត្រចន្ដាភេទប្រុស អាយុ៦ឆ្នាំនិងឈ្មោះ វិចិត្រ វិច្ឆិកា ភេទប្រុស អាយុ ២ឆ្នាំ។

គ្រោះអគ្គិភ័យនេះបណ្ដាលឱ្យខូចខាត ទ្រព្យសម្បត្តិខោអាវមួយ ចំនួនអង្ករស្រូវ ចិញ្ចៀន១វង់ ទម្ងន់ ៣ជី និងម៉ូតូខូច ១គ្រឿង ម៉ាកស្ទេប។ មូលហេតុបណ្តាលមកពី ខឹងប្រពន្ធទៅដេកផ្ទះប្អូន ៕