ភ្នំពេញ៖ ម៉ូតូកង់បីបើកបរក្នុងល្បឿនលឿន បានជ្រុលទៅបុករថយន្តក្រឡាប់ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ នៅត្រង់ម្តុំទីលានមុខសាលមហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន កាលពីល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ។
ហេតុការណ៍នេះគឺ បុរសម្នាក់បើកបរម៉ូតូកង់បីក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ស្រាប់តែជ្រុលទៅបុករថយន្តម៉ាក RANGROVER ពាក់ផ្លាកលេខភ្នំពេញ ២AA-៥១៩១ ពេញទំហឹងបណ្តាលឱ្យម៉ូតូកង់បី ក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតខ្លាំង និងបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ៕


