សាហាវណាស់! ក្មេងស្ទាវមួយក្រុមជិះម៉ូតូ ប្រដាប់ដោយដាវ ដេញកាប់យុវជន២នាក់ បណ្ដាលឲ្យដាច់ប្រអប់ដៃ ទាំងក្បាលព្រលប់

0

ភ្នំពេញ៖ យុវជនម្នាក់ ក្នុងចំណោមពីរនាក់ ត្រូវក្រុមក្មេងស្ទាវមួយក្រុម ជិះម៉ូតូ ប្រដាប់ ទៅដោយដាវ ដេញកាប់បណ្ដាល អោយដាច់ប្រអប់ដៃម្ខាង ទាំងក្បាលព្រលប់ ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ នៅនៅស្ទឹងមានជ័យ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានអោយដឹងថា ក្មេងទំនើងមួយក្រុមជិះម៉ូតូជិត ១០គ្រឿង ប្រដាប់ទៅដោយដាវ បានជិះទៅបុកពីក្រោយ ម៉ូតូជនរងគ្រោះ ឲ្យដួលរួចទាញដាវកាប់ ទៅលើជនរងគ្រោះ បណ្តាលឲ្យម្នាក់ដាច់ដៃម្នាក់ និងម្នាក់រត់គេចខ្លួនរួច។ ចំណែកជនបង្កត្រូវ សមត្តកិច្ចឃាត់ខ្លួន បានម្នាក់។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃចន្ទ័ទី៨ ខែមិនា ឆ្នាំ ២០២០ ស្តិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចជាប់សាលាបារាំង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពដដែលបានអោយដឹងទៀតថា ជនរងគ្រោះទី១ មានឈ្មោះ ឈៀង សំណាង ភេទប្រុសអាយុ ១៧ឆ្នាំ (ដាច់ដៃ) និងម្នាក់ទៀត ឈ្មោះ ហេងប៊ុនលៀង ភេទប្រុស អាយុ ១៧ឆ្នាំ (មិនមានរងរបួស)។

ប្រភពព័ត៍មានពីជនរងគ្រោះ ឈ្មោះ ហេងប៊ុន លាង បានរៀបរាប់ឲ្យដឹងថា មុនពេលកើតហេតុ ខ្លួននិងមិត្តភក្រ្ក័ បានជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ មួយគ្រឿង ព៍ណខ្មៅ ពាក់ស្លាកលេខភ្នំពេញ1-BR 9256 ជិះឌុបគ្នា២នាក់ ទៅអង្គុយហូបអី នៅជិតនិងកន្លែងកើតហេតុ ចំណុចជាប់និងសាលាបារាំង ពេលហូបរួចបាននាំគ្នា ឡើងម៉ូតូគោលបំណង បម្រុងទៅផ្ទះវិញ ខណៈមកដល់ចំណុច កើតហេតុ ស្រាប់តែលេចមុខ ក្មេងទំនើងមួយក្រុម បានជិះម៉ូតូជិត១០គ្រឿង ទាំងមិនដែលស្គាល់គ្នា និងមានគុំនុំជាមួយគ្នាសោះ បានជិះម៉ូតូ មកបុកពីក្រោយបណ្តាលឲ្យ ម៉ូតូជនរងគ្រោះដួល រួចនាំគ្នាដេញវាយនិងកាប់ ជាច្រើនកាំបិត ទាំងដែលជនរងគ្រោះ ព្យាយាមលើកដៃ ទៅរងក៏កាប់ត្រូវដាច់ដៃខាងស្តាំម្ខាង និងនាក់រួមដំណើរម្នាក់ទៀត បានរត់គេចខ្លួន រួចស្រែកឲ្យប្រជាពលរដ្ឋ ជួយទាក់ទង ទៅសមត្តកិច្ច ចុះមកភ្លាមៗឃាត់ បានជនបង្កម្នាក់។

ក្រោយពេលកើតហេតុ សមត្តកិច្ចមូលដ្ឋាន ខណ្ឌមានជ័យ សហការ ជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ចុះមកដល់កន្លែងកើតហេតុ ឃាត់បានជនបង្កម្នាក់ភ្លាមៗ ខណៈបក្ខពួកជាច្រើននាក់ទៀត កំពុងតែជិះរត់គេចខ្លួន។ រួចបានឲ្យឪពុកម្តាយជនរងគ្រោះ មកដាក់ពាក្យបណ្តឹង ងាយស្រួលសមត្តកិច្ច តាមស្រាវជ្រាវបន្ត ដើម្បីតាមឃាត់បក្ខពួកជាច្រើននាក់ទៀត យកមកចាត់ការ ទៅតាមផ្លូវច្បាប់ ៕