ប្រពន្ធឱបយប់ ឱបថ្ងៃ! ប្ដីកំណាចហ៊ានលើកដៃ វ៉ៃនាងរបួសពេញខ្លួន និងយកកាំបិតដេញកាប់ថែមទៀត

0

ភ្នំពេញ៖ បុរសម្នាក់ វាយធ្វើបាបប្រពន្ធរងរបួសពេញខ្លួន និងយកកាំបិតដេញកាប់ថែមទៀត រួចក៏រត់គេចខ្លួនបាត់ បន្ទាប់មកត្រូវនគរបាលចាប់ខ្លួនបាន នៅស្រុកសំបូ កាលពីព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ ។

បើតាមលោកវរសេនីយ៍ទោ ណយ ស៊ីថាច អធិការងនគរបាលយុត្តិធម៌ បានឲ្យដឹងថា អំពើហឹង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅភូមិចង្ហប ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។

ជនសង្ស័យឈ្មោះ ញ៉ែម ឌី ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិឃុំកើតហេតុ ។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ ឈ្មោះ ផន សុផា អាយុ៣២ឆ្នាំ រួចក៏បានរត់គេចខ្លួន។

លោកអធិការរងបានបន្តថា ជនជាមុខសញ្ញាឈ្មោះ ញែម ឌី រូបនេះគឺធ្លាប់ជាប់ពន្ធគារ និងធ្លាប់ប្រើអំពើហឹង្សាក្នុងគ្រួសារជាញឹកញាប់។ បច្ចុប្បន្នជននេះត្រូវកម្លាំង នគរបាលប៉ុស្តិ៍ឃុំក្បាលដំរី ឃាត់ខ្លួនជាបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូន ទៅជំនាញខេត្តដើម្បីចាត់ការបន្តតាមនិតិវិធី ៕