ភ្នំពេញ៖ ក្រោយមជ្ឈដ្ឋានអ្នកលេងបណ្ដាញសង្គមជាច្រើន ធ្វើការរិះគន់មិនសំចៃមាត់ ទៅលើក្មេងស្ទាវ ២នាក់ ដែលបានជិះម៉ូតូទះក្បាលជនបរទេសលេងតាមដងផ្លូវ ហើយថតវីដេអូលេងសើចក្អាកក្អាយនោះ ពេលនេះសមត្ថកិច្ចនគរបាល ខណ្ឌជ្រោយចង្វារ បឃាត់ខ្លួនបានហើយ និងកំពុងសួរចម្លើយ ។
យោងតាមហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្មេង ២នាក់ ដែលបានជិះម៉ូតូធ្វើសកម្មភាព វាយក្បាលជនបរទេស ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ ។
ជាមួយគ្នានោះដែរ ក្មេងស្ទេវទាំង ២នាក់ កំពុងត្រូវបានសមត្ថកិច្ច ធ្វើការសួរចម្លើយផងដែរ ៕