ភ្នំពេញ៖ ក្រោយឃើញរូបភាពស្រ្តី ជាប៉ូលិសបំបៅដោះកូន ពេលបំពេញការងារ ដែលត្រូវបានចែកចាយ ពេញបណ្ដាញសង្គមហ្វេសប៊ុក លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានពោលពាក្យសរសើរ មិនដាច់ពីមាត់ថា នេះហើយជាព្រហ្មវិហារធម៌ របស់ម្តាយគ្រប់រូប ដែលត្រូវផ្តល់អោយកូន។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី៧ មីនានេះថា “នេះហើយជាព្រហ្មវិហារធម៌ របស់ម្តាយគ្រប់រូប ដែលត្រូវផ្តល់អោយកូន កូនក្មួយស្រីឃ្លាន ហើយជាម៉ោងក្មួយស្រី បម្រើការងារក្មួយ មិនមានពេល រត់ទៅរត់មក ដើម្បីដោះដូរ ឯកសណ្ឋានទេ ហើយបានរត់មកបំបៅដោះ កូននោះទេ ក្មួយឬក៏រង់ចាំអោយចប់ ការងារ បានទេក្មួយស្រី ថ្នាក់លើរបស់ក្មួយស្រី មានតែអាណិតក្មួយ និងកោតសរសើរ ការតស៊ូ របស់ក្មួយ ក្នុងនាមជាស្ត្រី និងជាម្តាយ ។ចំណែកខ្ញុំវិញសូមសរសើរ ដោយសោះដែលក្មួយធ្វើនេះ” ៕


