យុវជនម្នាក់ តណ្ហាឡើងដល់កំពូល ឃើញក្មេងស្រីអង្គុយនោម កន្លែងស្ងាត់ ចាប់រំលោភរហូតពោះធំ ទើបបែកការណ៍

0

ភ្នំពេញ៖ ជនល្មោភកាមម្នាក់ តណ្ហាឡើងដល់កំពូល ពេលត្រឡប់មកពី លេងបាល់វិញ ឃើញក្មេងស្រីអាយុ១២ឆ្នាំ អង្គុយនោមម្នាក់ឯង ក្នុងកន្លែងស្ងាត់ ក៏ធ្វើសកម្មភាព ចាប់រំលោភបានសម្រេច រហូតក្មេងស្រីរងគ្រោះ មានផ្ទៃពោះ២៨សប្ដាហ៍ ទើបបែកការណ៍ ដល់ឪពុកម្ដាយ ប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន នៅយប់ថ្ងៃទី៥ខែមីនាឆ្នាំ២០២១។

មន្ត្រីនគរបាល បានឲ្យដឹងថា ជនរងគ្រោះមានឆ្នាំកំណើត ២០០៩ ជនជាតិខ្មែរ រស់នៅក្នុងបន្ទុកឪពុកម្តាយ មានទីលំនៅភូមិ ព្រែកតាព្រហ្ម ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល (ជនរងគ្រោះមានសតិវិបល្លាស)។

ចំណែកជនសង្ស័យ ឈ្មោះ ជួ វង្ស ភេទប្រុស ឆ្នាំកំណើត២០០២ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿង ដើម្បីបញ្ជូនមកសាលាដំបូង ខេត្តកណ្ដាល ចាត់ការតាមនីតិវិធីច្បាប់ ៕